Khmer Dictionary: ព្រះ
Chuon Nath's Khmer-Khmer Dictionary
-
ព្រះ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វរ ប្រើជា គុ. “ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន”; ប្រើជា ន. ក៏បាន “ពរ; ស្វាមី; កូនប្រសាប្រុស; សេចក្ដីប្រាថ្នា...”) ពាក្យនេះខ្មែរប្រើក្លាយមកដោយ វ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក : មន្ត្រីទីព្រះ ។ សម្រាប់ប្រើនាំមុខនាមនាមឯទៀត បានច្រើនយ៉ាងជាអនេក : ព្រះសម្មាសម្ពុទ្ធ; ព្រះឥន្ទ្រ, ព្រះព្រហ្ម; ព្រះមហាក្សត្រ, ព្រះរាជា, ព្រះករុណាជាម្ចាស់ជីវិត; ព្រះរាជបុត្រ; ព្រះធម៌; ព្រះសង្ឃ; ព្រះអាទិត្យ; ព្រះចន្ទ្រ; ព្រះពាយ; ព្រះបាទ; ព្រះកេសា; ព្រះអរហន្ត ។ល។
-
ព្រះកម្ចាយ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សម្រាប់ប្រើជាថ្នាំរម្ងាប់រោគ ។
-
ព្រះក្រាប
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទ ស្លឹកធំៗ ដុះក្រាបរាបផ្ទាប់នឹងដី ។
-
ព្រះខ្លប
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទ មានបន្លាខ្លីៗ ស្លឹកល្អិតៗ កាលណាប៉ះពាល់នឹងអ្វីមួយឬកម្រើកដោយខ្យល់ក៏ខ្លបក្ដោបស្លឹកចូលក្នុង, ផ្កាសម្បុរក្រហមស្ទើរស្វាយ ។
-
ព្រះជីវ៍
( ន.នាមសព្ទ )
[--ជី ]
ព្រះពុទ្ធរូបអង្គធំតម្កល់លើបល័្លង្កក្នុងឧបោសថាគារ (ដែលហៅតាមទម្លាប់ថា វិហារ) ។ ខ្មែរបុរាណហៅប្រតិដ្ឋប្រដូចថាព្រះពុទ្ធរូបអង្គធំនោះ ទុកដូចជាព្រះពុទ្ធគង់ព្រះធរមាននៅឡើយ : ធ្វើពិធីពុទ្ធាភិសេកព្រះជីវ៍ (ហៅ ព្រះប្រធាន ក៏បាន ដោយសន្មតិថា ព្រះពុទ្ធរូបអង្គធំនេះជាប្រធាននៃព្រះពុទ្ធរូបអង្គតូចៗឯទៀត) ។
-
ព្រះតេជព្រះគុណ
( ន.នាមសព្ទ )
[ព្រះដែចព្រះគុណ ]
គុណនៃអំណាចដ៏ប្រសើរលើសលន់ឬអំណាចនិងគុណដ៏ប្រសើរខ្ពង់ខ្ពស់ : ព្រះតេជព្រះគុណរបស់រាជការ ។ បុ. ស. ឬ ន. លោកអ្នកមានតេជះនិងគុណដ៏ប្រសើរ, លោកជាធំ, លោកជាម្ចាស់; ពាក្យសម្រាប់ហៅមន្ត្រីមានស័ក្តិធំ ឬបព្វជិតដែលមានសមណស័ក្តិ ឬក៏ដែលជាគ្រូធំ, ជាប្រធានរបស់ពួកជន : សូមព្រះតេជព្រះគុណអភ័យទោស, សូមនិមន្តព្រះតេជព្រះគុណសម្ដែងធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង តេជះ និង គុណ ផង) ។
-
ព្រះថោង
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ : ភ្លេងព្រះថោង ។
-
ព្រះថ្កោល
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទមានមើមដុះលើគោក គឺនៅខ្ពស់លើដី (អ្នកស្រុកខ្លះហៅថា ព្រះថ្គោល) ។
-
ព្រះថ្គោល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះថ្កោល) ។
-
ព្រះទ្រហឹង
( ន.នាមសព្ទ )
[--ហ៊ឹង ]
ឈ្មោះស្មៅធំមួយប្រភេទ ស្លឹកស្រដៀងនឹងរំចេក ។
Headley's Khmer-English Dictionary
-
ព្រះ
( adj )
[preah]
- detail »
to be holy, sacred, divine; excellent, distinguished, superior (commonly used as a prefix before nominals referring to members of the royal family, Buddhist priests, the Buddha, God, and certain deified elements, such as earth and fire; where it serves as an honorific particle)
-
ព្រះ
( n )
[preah]
- detail »
the Buddha, God; celestial / holy being
-
ព្រះ
( n )
[preah]
- detail »
title of a high official in the Cambodian court